​ពិធី​រាំ​លុប​ជើង​ពីរ

​ពិធី​រាំ​លុប​ជើង​ពីរ

ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ទី ៣​នៃ​ពិធី​មង្គល​ការ​ខ្មែរ​ពី​បុរាណ គឺ​មុន​ពិធី​ផ្សំដំណេក​ចូល​មក​ដល់​។ លោកតា អែម ចន ប្រាប់​ទៀត​ថា ​បន្ទាប់​ពី​ឱ្យ​កូន​ក្រមុំ តោង​ស្បៃ​កូន​កំឡោះ ចូល​ក្នុង​បន្ទប់​ហើយ​នោះ មេបា​កូន​ស្រី ចូល​ទៅ​ណែនាំ​កូន​ស្រី អំពី​ការ​រៀបចំ​បម្រើ​ប្ដី ការ​ដោះ​សំលៀកបំពាក់​ឱ្យ​ប្ដី​ជា​ដើម​។ បន្ទាប់​មក​មេបា​ឱ្យ​អ្នក​ភ្លេង​លេង​បទ​ រាំ​លុប​ជើង​ពីរ បំបាត់​ចង្រៃ។ អ្នក​ភ្លេង​លេង អ្នក​ច្រៀង​អង្គុយ​ចោង​ហោង​ស្រែក​ច្រៀង យក​ដៃ​វាស​លុប​ស្នាម​ជើង ខិត​ថយ​ក្រោយ​ដូចជា​លុប​ស្នាម ជើង​មនុស្ស​មែន​ទែន។ រួច​មេបា​ឱ្យ​រាំ​សាកកន្ទេល។

No comments

Powered by Blogger.