អត្ថន័យ​នៃ​ពិធីហែជំនូន

តើ​ពិធី​លើក​ជំនូន​មាន​អត្ថន័យ​យ៉ាងដូចម្តេច? លោក​អាចារ្យ អែម​ ចន បានប្រាប់ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ពិធីហែជំនូន​ត្រូវបាន​ចងក្រង​ដោយ​ព្រះ​ពោធិ​វាំង​នាម ឯក គង់នៅ​វត្ត ឧណ្ណាលោម​នៅ​គ្រឹះសករាជ​ឆ្នាំ1693 និង​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ដោយ​ព្រះមហាក្សត្រ​សម័យ​នោះ ព្រះនាម​ព្រះ​ជ័យ​ចេស្តា​រាម​ឥសូ។ លោកបន្តថា ពិធីហែជំនូន​ជាការ​កត់សម្គាល់​នូវ​ការព្រម​ទទួលយក​ការចូលស្តីដណ្តឹង របស់​ភាគី​ខាង​ប្រុស បន្ទាប់ពី​ការចូល​ស្តីដណ្តឹង​ចំនួន3 លើក ហើយ​ភាគី​ខាង​ស្រី​យល់​ព្រម និង​បង្គាប់​ជំនូន​បណ្ណាការ​ទៅខាង​ភាគី​កូនកំលោះ។



No comments

Powered by Blogger.