ពិធីបុកលក្ខណ៍ ធ្វើ​ធ្មេញ

#ពិធីបុកលក្ខណ៍ ធ្វើ​ធ្មេញ
ពិធី បុក​លក្ខណ៍​ធ្វើ​ធ្មេញ គេ​ត្រូវ​រក​មនុស្ស​ឱ្យបាន ៩នាក់ ក្នុង​នោះមានស្រី ៤នាក់ និង​ប្រុស ៥នាក់ សុទ្ធ​តែ​នៅ​ (បរិសុទ្ធ​ទាំង​អស់)។ បន្ទាប់​មករក​ដើមចេក​ក្រមុំ​ ១ដើម, លក្ខណ៍ជុំ​ក្រឡង់ ១ដុំ, សាច់ជូ, ស្ដ​ក្រាម, អំពិល, ជ័រចុង, បាយ​ដំណើប​លាយ​ល្ង, អំបែង​ចាន, ទឹក​ដូង ២ កែវ, ទឹកតែ ២កែវ។ នៅ​មាន​វត្ថុ​ផ្សេងៗ ៧មុខ​ទៀត​គឺ មាន់​ស្ងោរ១, ស្រា ១ដប, ផ្លែ​ឈើ​ចម្រុះ ១ ថាស, អង្ករ​ ១បាវ, ត្បាល់​បុក​លក្ខណ៍ ១, អង្រែ ១, ស្លេក​ចេក ៩បន្ទះ, ម្លូស្លា, នំ, ផ្លែ​ឈើ, លុយ។


ចំណែក​ឯ​ភ្លេច​គេត្រូវ​លេង​បទ

១. បទសោយ​សង្វាន
២. បទ​ចៅ​ភឹម
៣. បទ​អុំ​ទូក
៤. បទ​អន្ទង
៥. បទ​ជួរ ឬ​ស្រី​សួគ៌
៦. បទនាង​នាគ
៧. បទ​ចចេស​ស្រូវ៕
.ប្រភពៈ​ ខ្មែប្រពៃ
.ប្រែសម្រួយដោយក្រុមទី៣នៃការធ្វើសារណា

No comments

Powered by Blogger.