តើពិធីកាត់សក់គេត្រូវរៀបចំអ្វីខ្លះ ?
#តើពិធីកាត់សក់គេត្រូវរៀបចំអ្វីខ្លះ ?
ពិធីកាត់សក់ត្រូវបានគេរៀបចំឡើងដើម្បីឧបកិច្ចកាត់ផ្តាច់នូវឧបទ្រុប
ចង្រៃចេញពីកូនកំលោះកូនក្រមុំ និងមានតែលាភសំណាងហូរ
រកស៊ីមានបាន។ ពិធីបានបន្សល់ទុកតាំងពីដូងតាមជំនាន់មុន
រហូតមកដល់បច្ចុប្បន្នក្លាយទៅជាទំនៀមទម្លាប់ដែលគេតែងតែធ្វើតៗ
គ្នាខានមិនបាន។
ពិធីកាត់សក់គេរៀបចំគ្រឿងរណ្តាប់ដូចជា៖
- នៅលើតុ មានថង់រង សំពត់ អាវឆ្វេងស្តាំ ទឹកអប់ប្រេងម្សៅ ក្រាស់ កន្ត្រៃយ៍ កាំបិតកោរកៃ ផ្លែឈើចម្រុះ ១ គូ ផ្តឹលទឹក ១ ។
- កូនកំលោះ និងកូនក្រមុំ ត្រូវមានបាយព្រលឹងមួយម្នាក់ដាក់លើតុ។
ចំណែកឯភ្លេងវិញគេលេង
១. បទសារិកាកែវ
២. បទផាត់ជាយក្លាយ
៣. បទសោយសង្វាន
៤. បទភុំភួង ឬកូរ៉េយួនសា
ដល់ពេលចុងបញ្ចប់មាន ពិធីមុជទឹក មួយទៀត
គេលេងទប ត្រពាំងពាយ៕
.ប្រភពៈ ប្រពៃណីខ្មែ
.ប្រែសម្រួលដោយៈ ក្រុមទី៣នៃការធ្វើសារណា
Leave a Comment